Wednesday, April 19, 2017

រឿងមន្តស្នេហ៍

No comments :

នាថ្ងៃឈប់សំរាកការងារប្រចាំឆ្នាំមួយមានបុរសម្នាក់ឈ្មោះចន គាត់បានទទួលការសំរាកលំហែពីក្រុមហ៊ុនដែលគាត់បានធ្វើការទៅកាន់កោះហាវ៉ៃ។ នៅពេលដែលគាត់បានមកដល់សណ្ឋាគារដែលកក់រួចមកគសត់ពិតជាពេញចិត្តកន្លែងនោះណាស់ អាកាសធាតុបរិសុទ្ធ ឆ្នេរខ្សាច់សក្បុសជាពិសេសស្រីៗស្អាតៗ។
សណ្ឋាគារនោះគឺជាសណ្ឋាគារលំដាប់High showមួយរួមជាមួយនឹងបរិយាកាសដ៏គួរឱ្យរំភើប។ នៅយប់នោះដែរចនបានរៀបចំខ្លួនស្លៀកពាក់ខោអាវថ្លៃៗបាញ់ទឹកអប់ក្រអូបឈ្ងុយហើយដើរចុះទៅកាន់បារដែលនៅជាប់សណ្ឋាគារ។
ពេលទៅដល់ទីនោះគាត់បានឃើញនារីម្នាក់ស្លៀករ៉ូបពណ៌ក្រហមមានសក់វែងពណ៌ខ្មៅ ភ្នែកពណ៌ត្នោត ប្រកបដោយភាពទាក់ទាញ នាងពិតជាស្អាតណាស់។ ចនបានសំលឹងមើលនាង ហើយនាងក៏សំលឹងគាត់ដែរ ចនបានលង់ស្នេហ៍នាងម្នាក់នោះហើយ។
ចនបានប្រមូលភាពក្លាហានដើរទៅជិតនាងនិងសារភាពថាគេចង់ទាក់ទងនាង តែត្រូវបាននាងបដិសេធហើយច្រានគេចេញ។ ចនអន់ចិត្តខ្លាំងណាស់ហើយខ្មាសគេទៀត​ចនខកចិត្តណាស់មួយសន្ទុះគាត់បានត្រលប់ទៅបន្ទប់សណ្ឋាគារវិញទាំងអាម៉ាស់មុខ។
នៅយប់បន្ទាប់ចនបានទៅក្នុងបារនោះហើយបានប្រទះឃើញនារីឈុតក្រហមម្តងទៀត ចនបានសំរេចនិយាយទៅកាន់នាងម្តងទៀតថា:
ចន: "សួស្តីអ្នកនាងខ្ញុំឈ្មោះចន"
"ខ្ញុំមិនបានសួរលោកទេ"
ចន: "ខ្ញុំគិតថាពួកយើងគួរតែស្គាល់គ្នាបានទេ?
"ខ្ញុំមានអារម្មណ៍ថារមាស់ជើងណាស់" នារីនោះបានតបទៅកាន់ចនបែបឈ្លើយ។
ទង្វើរបស់នាងធ្វើឲ្យចនត្រូវអាម៉ាស់មុខម្តងទៀត គេគិតថានឹងឈប់ទៅរកនាងហើយ។តែនៅថ្ងៃបន្ទាប់ចនបានចេញពីសណ្ឋាគាទៅទីតាំងលក់ទំនិញតូចៗនៅឯទីប្រជុំជនមួយក៏បានជួបស្រីចំណាស់ម្នាក់ដែលឈរលក់ឥវ៉ាន់កំប៉ិចកំប៉ុកនៅជ្រុងម្ខាងផ្លូវ។ ចនបានឃើញអក្សរដែលសរសេរតាំងពីមុខថា: "មន្តអាគមនិងវេទមន្តងងឹត»។ ចនបានប្រញាប់បញ្ឍប់រទេះគាត់ហើយបានសួរគាត់ថា:
ចន: "តើអ៊ំស្រីមានវីធីណាដែលអាចធ្វើអោយនារីម្នាក់ស្រឡាញ់ខ្ញុំវិញបានទេ? "
ស្រីចំណាស់ញញឹមហើយតប: "ពិតជាមាន "
គាត់បានយកដបតូចមួយមកបង្ហាញចន ដបមានរូបបេះដូងមានសរសេរបិតនៅលើវា វាមានទឹករាវម្យ៉ាងពណ៌ក្រហមដូចឈាមអ៊ីចឹងស្រីចំណាស់បានប្រាប់ចនថាវាជា "ឱសថស្នេហ៍"។ ចនលឺហើយអរណាស់ គាយ់មិនខ្វល់ច្រើនទេគេបានទិញយកដបនោះពីស្រីចំណាស់ហើយប្រញាប់ប្រញាល់ចេញពីទីនោះក្រោយក្រសែភ្នែកញញឹមពីស្រីចំណាស់ម្នាក់នោះ តែទោះជាយ៉ាងណាគាត់បានប្រាប់ចនថាដាក់ថ្នាំនេះតែមួយដំណក់ប៉ុណ្ណោះទៅក្នុងកែវ ហើយគេថ្ងៃក្រោយប្រាកដជាសោកស្តាយ។
យប់មកដល់ចនបានចូលទៅក្នុងបារដូចកាលពីម្សិលហើយបានអង្គុយរងចាំនារីនោះយ៉ាងយូទំរាំឃើញនាងមកដល់អង្គុយនៅតុម្ខាង ចនបានស្ទុះទៅរកនាងនិងបាននិយាយជាមួយនាងយ៉ាងទន់ភ្លន់ គាត់រងចាំឱកាសដែលនាងភ្លេចខ្លួន គាត់បានយកថ្នាំក្នុងហោប៉ៅខោមកបើកឆ្នុករួចចាក់មួយដំណក់ទៅក្នុងកែវស្រាតែមួយប៉ព្រិចភ្នែក(តែថ្នាំនោះគ្មានប្រសិទ្ធភាពទេបើគេចាក់ទាំងអស់)។
២០នាទីក្រោយមកនារីនោះបានបែរមុខទៅរកចនហើយញញឹម។ ភ្នែករបស់នាងបញ្ជាក់ថានាងបានយល់ព្រមជាមួយចនហើយបានថើបជញ្ជាក់មាត់របស់ចនទៀតផងធ្វើអោយចនស្ទើតែមិនជឿថាថ្នាំនោះពិតជាខ្លាំងមែន។ ពួកគេទាំងពីរបាននាំគ្នាត្រឡប់មកសណ្ឋាគារដើម្បីរួមរ័ក្សពេញមួយយប់ប្រៀបដូចជាគូស្នេហ៍ទើបរៀបការអ៊ីចឹង។
លុះព្រលឹមឡើងនារីម្នាក់នោះបានគិតថានឹងធ្វើអោយចនភ្ញាក់ផ្អើលដោយនាងបានរៀបចំអាហារពេលព្រឹកសំរាប់ចននិងបានចុះទៅខាងក្រោមទិញនំខេកសំរាប់ចន តែជាសំណាងអាក្រក់នៅពេលដែលនាងបានឆ្លងផ្លូវទៅផ្លូវម្ខាងទៀត នាងត្រូវរថយន្តមួយបោះពួយយ៉ាងលឿនទំនងស្រវឹងស្រាបានបើកមកបុកនិងកិននាងខ្ទេចក្បាល ខ្ទេចខ្លួនស្លាប់នៅនឹងកន្លែង។ សពរបស់នាងត្រូវបានខ្ចប់នឹងទំនាក់ទំនងទៅក្រុមគ្រួសាររបស់នាងអោយមកទទួល។ ចនក៏រន្ធត់ចិត្តមិនស្ទើដែរគាត់ពិបាកចិត្តណាស់នៅពេលដែលមនុស្សដែលគេស្រឡាញ់បានស្លាប់បាត់។
Holidayត្រូវបានបញ្ចាប់ ចនបានត្រឡប់មកផ្ទះវិញ គេបានបោះដបថ្នាំដែលគេទិញពីហាវ៉ៃបោះចោលក្នុងធុងសំរាម។ យប់ណាក៏ដូចយប់ណាចនមិនដែលបានដេកលក់ស្រួលម្តងណាទេ រហូតដល់យប់ចំថ្ងៃដែលសង្សារបស់ចនស្លាប់ ចនបានដេកក្នុងបន្ទប់គេដូចរាល់ដង ប៉ុន្តែគាត់មានអារម្មណ៍ថាដូចទើសខ្នង ចនក៏ងាកមកដើម្បីរកមើលថាជាអ្វី តែគាត់រន្ធត់ចិត្ត នោះគឺជាសារ៉ានារីដែលគាត់ជួបក្នុងបារហើយបានស្លាប់ថ្ងៃមុននោះ ចនមិនអាចស្រែកបានឡើយ សារ៉ាមានសភាពដូចដែលនាងត្រូវឡានកិនអ៊ីចឹង នាងបានយកមុខដ៏សែនអាក្រក់របស់នាងមកថើបចន ហើយឡើងមកសង្គ្រប់ពីលើចនខ្លួនរបស់នាងសុទ្ធតែឆ្អឹងនិងឈាម នាងតែងតែមករកចនរៀងរាល់យប់និងបាត់ទៅវិញនៅពេលព្រឹក ចនត្រូវប្រឈមមុខបែបនេះជាមួយខ្មោចសារ៉ារហូតដល់ថ្ងៃស្លាប់...............៕

No comments :

Post a Comment