Wednesday, April 19, 2017
រឿង ដើមស្វាយធំ
ចាស់ៗភូមិខ្ញុំតែងហាមថា កុំឱ្យក្មេងៗទៅលេង នៅដើមស្វាយមួយនៅភ្លឺស្រែ ក្បែភ្លឺស្រែតាឆេង ព្រោះគេល្បីថា មានព្រាយបំពេរកូន សន្ឋិតនៅនឹងដើមស្វាយនោះ ។
ប្រជាជនទាំងឡាយ បើត្រូវឆ្លងទៅខាងណោះភូមិ គេសុខចិត្តដើរផ្លូវវៀង ឆ្ងាយពីដើមស្វាយធំនោះ ព្រោះតែខ្លបខ្លាចពេកណាស់ ។
មានថ្ងៃមួយ ពូចុន ( ពូម្នាក់នៅផ្ទះក្បែរៗខ្ញុំ ) បានទៅស្រែរបស់គាត់ទាំងថ្ងៃ ហើយដោយគាត់អស់កម្លាំងពេក ទើបគិតថា " ហ៊ើយ ខ្ចិលដើរផ្លូវវៀងផ្លូវវួយអីណាស់ " ទើបគាត់សម្រេចដើរតាមភ្លឺស្រែតាឆេង ដែលនៅឆ្ងាយពីស្វាយធំចម្ងាយតែ ១០មែត្រប៉ុណ្នោះ ។គាត់ដើរកាន់តែកៀក សម្បុរគាត់កាន់តែព្រឺ ហើយមានអារម្មណ៍ថា ក្បាលគាត់រីកស្ទើរប៉ុនល្អីទៅហើយ ។ទទួលនឹង លឺសំលេងកូនង៉ែតយំផង ធ្វើឱ្យអារម្មណ៍កាន់តែញាប់ញ័រព្រឺព្រួច ដូចជា...ដូចជាមានស្ត្រីម្នាក់សម្លក់ថ្លែរមករកគាត់ ស្របពេលនោះ គាត់មើលទៅលើដើមស្វាយធំ ស្រាប់តែឃើញព្រាយស្រី សក់វែង អង្គុយសំយុងជើងចុះក្រោម បន្លឺសំលេងបំពេរកូនលាន់រំពងពេញស្រែ ពេញចម្ការ។ គាត់ធ្វើមិនចាប់អារម្មណ៍ ហើយដើរលឿនទៅៗ ទំរាំតែដល់ស្រែគាត់ ។
ហើយមានថ្ងៃមួយទៀត តាឆេងកំពុងតែព្យួរស្រែ ស្រាប់តែគាត់ឃើញស្ត្រីនោះអង្គុយ សំយុងសក់ ។...
ហើយដ្ងៃនោះ ជាថ្ងៃដែលខ្ញុំបានជួបផ្ទាល់នូវទិដ្ឋិភាព ដ៏ព្រឺសម្បុរ ។ វាជាយប់ខែខ្នើត ជាខែភ្លឺ ដែលអ្នកភូមិចាស់ៗ ចំណាំចេញមកប្រូកប្រាច្ញ គ្នាពីនេះពីនោះ រីឯក្មេងៗរត់ដឹញចាប់គ្នាប្រសេចប្រសាច ។ ដូចជាក្មេងៗដ៏ទៃទៀតដែរ ខ្ញុំចូលរួមលេងល្បែងកំសាន្ត បានសើចក្អាកក្អាយ សប្បាយទាំងចិត្ត ។ ម្តងនេះពយកយើងលេងរត់ពួនវិញម្តង ។ នៅពេលអ្នកចាំទីចាប់ផ្ដើមរាប់ ពួកយើងរត់ទៅពួននៅកន្លែងទីទៃ ។ ខ្ញុំចេះតែរត់ឆ្ងាយទៅៗ ទំរាំតែអ្នករាប់ រាប់ដល់ចំនួនទើបខ្ញុំឈប់ ហើយឱនចូលគុម្ពដុវស្មៅ។
អស់រយៈពេលមួយសន្ទុះធំ ខ្ញុំត្រូវអង្គុយនៅទីនេះ ។ពន្លឺព្រះចន្ទ ភ្លឺល្មមអាចដឹងថា ខ្ញុំកំពុងអង្គុុពីក្រោមដើមស្វាយធំមួយ។ កាលនោះខ្ញុំនៅក្មេង មិនដឹងថា ដើមស្វាយនោះ ជាស្វាយដែ់មានព្រាយសន្ឋិតនៅទេ ។ មិនបានគិតច្រើន ខ្ញុំក៏ឡើងទៅលើដើមស្វាយនោះក្នុងបំណងពួនកុំឳ្យគេរកឃើញផង និងបេះស្វាយស៊ីផង ។ គ្រាន់តែប៉ាកជើងឡើងលើមែកវាភ្លាម ក៏មានអារមណ៍ថា ព្រឺឆ្អឹងខ្នងខ្ញាក ។ ខ្ញុំឡើងទៅដល់មែកមួយ ដែលនៅលើគេបង្អស់ ហើយអាចមើលឃើញវាលស្រែស្រូវអ្នកស្រុក និងក្មេងៗរត់លេងយ៉ាងសប្បាយរីករាយ ។ កំពុងតែភ្លេចខ្លួន ខ្ញុំក៏បានឭសំ់លេងអ្វីម៉្យាងពិល្រោយខ្នងខ្ញុំ ។ ខ្ញុំងាកមើលសន្សឹមៗ ។ ព្រះអើយ ! វាគឺជាខ្លាដំបងដ៏ធំមួយ. កំពុងតែហារមាត់បំណងស៊ីខ្ញុំ ។ ខ្លានោះ វាមិនដូចជាខ្លាធម្មតាទេ វាមានសណ្ឋានជាឋ្លាកែវយ៉ាងថ្លា ហើយជាញឹកញាប់ មុខរបស់វាប្រែប្រួលទៅជាមនុស្ស បន្តិចក៏ទៅជាមុខខ្លាវិញ មើលទៅគួរឱ្យព្រឺសម្បុរ ។ វាបញ្ចេញសម្រែកដាក់ខ្ញុំ ធ្វើឱ្យខ្ញុំភ័យធ្លាក់ពីលើដើមស្វាយថ្លោះចង្កេះ ។សំណាងអី អ្នកស្រុកគេឃើញ គេយកមកផ្ទះ ។ រួចចាស់ៗភូមិខ្ញុំប្រាប់ថា ហាមទៅលេង ឫទៅបេះស្វាយនៅដើមស្វាយធំនោះ ។
កន្លងមក តាឆេងក៏ជួលឱ្យគេកាប់ដើមស្វាយនោះចោល ។ នៅកំ៉ុងពេលកាប់ គេឃើញសុទ្ទតែឈាម ចេញញពិដើមស្វាយនោះ និងសម្រឺកសុំអង្វរក៏របស់ស្រ្តីព្រាយនោះ ។ ហើយក្រោយមកព្រាយនោះ ក៏បានផ្លាសទីមកនៅដើមអំពិលធំមួយ ។ គួរឱ្យខ្លាចជាងនេះទៅទៀត ដើមអំពិលនោះ គឺនៅចំពីមុខផ្ទះខ្ញុំតែម្តង ៕
Subscribe to:
Post Comments
(
Atom
)
No comments :
Post a Comment