Wednesday, April 19, 2017

ផ្សងស្នេហ៍ទេវបុត្រក្នុងសុបិន

No comments :

បើជីវិតខ្ញុំដូចសីុនដឺរេឡា មិនដឹងជាល្អយ៉ាងណាទេ បានរាំជាមួយទេវបុត្ររូបសង្ហា បានស្លៀកឈុតស្អាតៗ បាននៅក្នុងប្រាសាទស្អាត ហើយគ្រងស្នេហ៍ជាមួយព្រះរាជបុត្រាយា៉ងមានក្តីសុខរហូតទៅ...អាយយយយ គ្រាន់តែគិតក៏រសើបមេះដូងទៅហើយ...
"អារីហ្សា!!!!! មករៀនឬអត់ហាស់?! បើមិនរៀនទេឆាប់ចេញទៅ!!" អ្ហាកក ខ្ញុំរវល់តែអង្គុយយល់សប្តិកណ្តាលថ្ងៃ ទើបត្រូវគ្រូ សូ៊មិ ស្តីអេាយខ្មាស់គេពេញថ្នាក់រៀន
" រៀន ចាស រៀន.." ខ្ញុំតបសំលេងស្រាល ឱនមុខបើកសៀវភៅអានក្នុងចំណេាមសំលេងសើចរបស់មិត្តរួមថ្នាក់....សប្បាយខ្លាំងណាស់មែនទេពេលដែលឃើញមិត្តភក្កិត្រូវគ្រូជេរ?... សូម្បីតែយាយអេ៊មមី មិត្តជាទីស្រលាញ់ ក៏សើចចំអកខ្ញុំដែរ.. គេហាមាត់ធំៗសើចសម្លេងខ្លាំងៗ ខ្ញុំចង់តែយកស្បែកជើងចុកមាត់វាទេ..
"នេះប្រហែលជាយលសប្តិទាំងថ្ងៃថាខ្លួនឯងជាព្រះនាងហើយមើលទៅ ដូចជានាងប្រហែលធ្វើបានត្រឹមព្រះនាងក្បាលអាចម៍រណាទេ តើមានទេវបុត្រឯណាគេមកបេតីនេាះ បើម្ងៃ៉ៗមិនគិតរៀនសូត្រ គិតតែពីយលសប្តិផ្តេសផ្តាស"
"ហាស ហាសហាសៗ" សម្លេងសើចលាន់គ្រហឹមម្តងទៀត.. ស្អីគេអ្នកគ្រូ..គិតចង់ជាន់ពន្លិចគ្នាដល់កប់ដីមែនទេ? ចាំមើលណា ថ្ងៃណាមួយយាយក្បាលអាចម៍រណា នឹងក្លាយជាព្រះនាងអេាយមើល៕ ចង់ប្រាប់ថាខ្ញុំយកចិត្តទុកដាក់ជាមួយរេឿងនេះណាស់ ព្រេាះខ្ញុំធ្លាប់យលសប្តិថាតាមពិតទៅខ្ញុំជាព្រះនាងដែលត្រូវមហាថ្លឹកលួចនាំចេញពីវាំង ហើយបោសចេាលក្នុងធុងសំរាម សំណាងល្អដែលឪពុករបស់ខ្ញុំទៅឃើញ មុនពេលដែលខ្ញុំត្រូវស្រមេាចក្រហមខាំ..ចង់ដឹងថាហេតុអីបានជាខ្ញុំចង់ធ្វើព្រះនាងណាស់មែនទេ?...គឺព្រេាះ..ព្រះបុត្រាមួយនេះនេាះអី......
"យាយអេ៊មី លេឿនៗមើល" ខ្ញុំនឹងអេ៊មី គេចមេា៉ងរៀនមុខវិជ្ជាកីឡា មកលួចមើលបងហ្វីន ទេវបុត្ររូបសង្ហា ដែលកំពុងទាត់បាល់នៅក្នុងទីលានជាមួយមិត្តភក្កិមុខមាត់ស្អាត(តែចាញ់បងហ្វីន បន្តិច) .. បងហ្វីនរៀនថ្នាក់ទី១២ ចំណែកខ្ញុំរៀនថ្នាក់ទី១១ ។ ខ្ញុំលួចស្រាញ់គាត់តាំងពីរៀនថ្នាក់ទី៧ តែអ្វីដែលខ្ញុំធ្វើបានគឺត្រឹមលួចមើលគាត់លេងបាល់ទាត់ ហើយលួចយកទុកទៅយលសប្តិ...ហ្ហឹម... គាត់ជាកំលេាះសាច់ក្រអូប រូបសង្ហា ជាកូនអ្នកមាន រួចចុះខ្ញុំជាអ្នកណា?..គឺគ្រាន់តែជាកូនស្រីម្ចាស់ហាងអាហារតូចៗមួយ...មនុស្សដូចជាខ្ញុំមិនចេះប្រមាណខ្លួនសេាះ តើមានអ្នកណាមកស្រលាញ់ដុំធ្យូងខ្មៅដូចជារូបខ្ញុំ
"អូយយយយ ទេវបុត្ររបស់ខ្ញុំពិតជាសង្ហាមែនទែនលេាកអើយ....." អេ៊មីធ្វើមុខជម្រេញខ្ញុំ.. ស្អីគេខ្ញុំនិយាយសុទ្ធតែជាការពិតណា ឯងធ្វើមុខដូចចង់ក្អួតធ្វើអីហាស់?...
"គ្នាឃើញឯងស្រលាញ់គាត់តាងពីរៀនថ្នាក់ទី៧ នេះវាថ្នាក់ទី១១ហើយណាវើយ.. គ្មានឃើញរីកចម្រើនទៅមុខសេាះ ឬមួយឯងចង់លួចមើលរហូតគាត់រៀបការមានកូន ទើបឯងហ៊ានទៅសារភាពប្រាប់គាត់?"សម្តីរបស់អេ៊មី ចាក់ដេាតបេះដូងខ្ញុំខ្ទេាកៗ សង្យ័យដូចសម្តីអេ៊មីនិយាយហើយមើលទៅ...
អេមីមើលមុខខ្ញុំហើយដកដង្ហើមធំ..."ហឺ....ឯងឈប់យលសប្តិទៅ ខ្ញុំថាអ្នករត់មូតូឌុបមាត់ផ្លូវសមនឹងឯងជាង.."
ឃ្លូស!!! ខ្ញុំដាក់អេ៊មីមួយក្រញ
"ទេាះជាខ្ញុំក្រ រៀនមិនពូកែ ថែមទាំងសម្បុរខ្មៅបន្តិច តែខ្ញុំក៏មានសិទ្នយលសប្តិណាវើយ... មនុស្សយើងត្រូវហ៊ានដែលនឹងគិតស្រមើស្រមៃ បើសូម្បីតែស្រមើស្រមៃក៏មិនហា៊នដែរនេាះ ក៏ទៅស្លាប់ចុះ..!"
"អូយៗៗៗៗ.." សុខៗអេ៊មី ក៏ស្រែកលាន់ហើយប្រកាច់
" ហើយវាកើតស្អីឯង?"
"សម្តីឯងវាមុត មុតជ្រៅចូលទៅដល់បេះដូងទៅហើយណា មិត្តភក្កិ.."
"វាប្រាកដស្រាប់ហើយ.." ខ្ញុំនិយាយយា៉ងមានមេាទនភាព មុននឹងងាកទៅមើលបងហ្វីនម្តងទៀត
"អូយយយយ សង្ហាដល់ហើយ..បែ៊កខេមថយចេញ រូ៉ណាល់ដូ ចៀសផ្លូវ"
" យើងចង់ក្អួត!......"អេ៊មមី និយាយព្រមទាំងធ្វើកាយវិការ
"អូយ!!!" សុខៗក៏មានវត្ថុមូលវិលខ្ញាល់មកប៉ះផ្ទៃមុខដ៏ស្រស់ស្អាត(?) របស់ខ្ញុំលឺសូរប័ុង ធ្វើអេាយខ្ញុំវិលមុខខ្ញាល់បែកអំពិលអំពែកពេញមេឃ... វត្ថុមូលនេាះគឺជាបាល់ដែលបងហ្វីនទើបតែទាត់បញ្ជូនទៅអេាយមិត្តភក្កិរបស់គាតើមុននេះនេាះអែង..
"ហេអូន ជួយទាត់បាល់អេាយបន្តិចទៅមើល" សម្លេងអ្នកណាគេ? អត់មានមកមើលគ្នាអីបន្តិចថាខ្ញុំយា៉ងមេ៉ចខ្លះ..ខ្ញុំសម្លឹងមើលទៅទីលានដេាយទឹកមុខខឹងក្រេាធ តែពេលឃើញបងហ្វីនមើលមកដេាយទឹកមុខអង្វរកហើយ ចិត្តខ្ញុំក៏ទន់ល្វក់...កែវភ្នែកមុតថ្លា ច្រមុះស្រួច ស្បែកសលាយសីុជំពូ បបូរមាត់រាវស្អាត ទេវបុត្ររបស់ខ្ញុំperfect បំផុត
"ហេ អារីហ្សា ឱកាសរបស់ឯងមកដល់ហើយ ទាត់បាល់បញ្ជូនទៅអេាយទេវបុត្រឯងទៅ!..គាត់នឹងបានជ្រួតជ្រាបទឹកចិត្តរបស់ឯង ហើយក៏សុំឯងរៀបការមានកូនទៀតផងជាមួយគ្នាទៀតផង...អេាយឆាប់ឡើង!"
"ឆ្កួត" ខ្ញុំថាអេាយមិត្តដែលឆ្កួតជ្រុលរបស់ខ្ញុុំ មិនដែលគ្រាន់តែទាត់បាល់បញ្ជូនឱ្យបងហ្វីន នឹងធ្វើអេាយខ្ញុំរៀបការជាមួយគាត់ផងហេ?.. ខ្ញុំកំពុងតែត្រៀមទាត់បាល់បញ្ជូនទេៅអេាយបងហ្វីន ដេាយស្បែកជើងបា៉តា ដាច់ៗ កញ្ចាស់របស់ខ្ញុំ...
"បងហ្វីន ចាំទទួលណា!!!! ហាចចចចចចចច"
ខ្ញុំទាត់វាចេញទៅហើយ ខណះដែលបាល់ហេាះចេញដេាយរូបភាពស្លូមូស្សិន ខ្ញុំក៏ឃើញបងហ្វីនញញឹមដាក់ខ្ញុំ នេាះវាកាន់តែធ្វើអេាយខ្ញុំមានក្តីសុបិនកើនឡើង ខ្ញុំញញឹមហែកមាត់ស្រមៃគិតដល់ពិធីរៀបការដ៏សែនធំរបស់យើងទាំងពីរ តែសុខៗសម្លេងយាយអេ៊មីលាន់ចូលមក កាតចង្វាក់អស់រលីង...
"ហើុយយយយយ..!!! យា៉ប់ហើយ អារីហ្សា!"
ខ្ញុំងាកទៅធ្វើមុខយក្សដាក់មិត្ត យាយអេ៊មមី មិននិយាយអី តែចង្អុលអេាយខ្ញុំមើលទៅដី នេះគឺបាល់ ខ្ញុំភ្នែកស្លឺងាកខ្វាប់ទៅទីលានបាល់ទាត់ បងហ្វីននឹងមិត្តភក្កិកំពុងឱនចុះ មើលវត្ថុចំលែកសភាពស្អុយៗ ក្លិនជាងកណ្តុរងាប់ទៅទៀត របស់នេាះគឺស្បែកជើងរបស់ខ្ញុំនេះឯង... បងហ្វីន នឹងមិត្តភក្កិងាកមកខាងខ្ញុំ នឹងអេ៊មមី ដេាយទឹកមុខងេឿងឆ្ងល់ តែ.... ប្រុចចចចច....!! នៅទៀតមានតែល្ងង់ ខ្ញុំនឹងអេ៊មមី នាំគ្នាដាក់មេប្រូច..
ហឹកៗគួរអេាយអាមា៉សបំផុត ឧស្សាហ៍មានឱកាសអេាយបងហ្វីនបានឃើញមុខដ៏ស្រស់ស្អាត(មែនអី?) របស់ខ្ញុំហើយ បែរជាបញ្ជូនស្បែកជើងបា៉តាសម័យសង្រ្គាមលេាកអេាយគាត់ទៅវិញ។ ពេលត្រឡប់មកដល់ផ្ទះ ខ្ញុំក៏ត្រូបជួបនឹងសម្លេងជេររបស់មា៉ក់ ដែលគិតតែពីជេរៗ ពេលឃើញខ្ញុំដើរជំទើតជើងត្រឡប់មកផ្ទះ ព្រេាះសល់តែស្បែកជើងម្ខាង ថែមទាំងប្រាប់ថានឹងមិនទិញថ្មីអេាយទៀតផង .. ហឹកៗ មា៉ក់ចិត្តអាក្រក់ តែប្រហែលគ្មានអ្នកណាចិត្តអាក្រក់ ស្មើរមិត្តភក្កិរបស់ខ្ញុំ ដែលគិតតែពីសើចហើយរមៀលខ្លួនទៅមកលើគ្រែក្នុងបន្ទប់របស់ខ្ញុំ
"ហាហាហា ហើយសីុនដឺរេឡា ក៏ចេាលស្បែកជើងបា៉តារលួយៗ ទុកអេាយព្រះបុត្រា ព្រះបុត្រាហិតក្លិនស្បែកជើងហើយដាច់ខ្យល់ស្លាប់មួយកន្លែង អ្ហាកកកកកក បើយកទៅនិទានជារេឿងសប្បាយស្លាប់ហើយ ហាហាហា "
មើល មើល មើលវាធ្វើ! តើវាចង់ឌឺដាក់មិត្តភក្កិដល់ណា?!
"ស្លាប់ទៅឯង!!!!!" ខ្ញុំយកខ្នើយវាយ អេ៊មមីដេាយមិនប្រណីដៃ ហើយយកខ្នើយបិទមុខទប់ដង្ហើមអេាយវាស្លាប់នឹងកន្លែង ជំនួយទេវបុត្រខ្ញុំ
" រីហ្សា!! ឯងចង់សម្លាប់ខ្ញុំអី?!!!" អេ៊មមីប្រឹងរើហើយច្រានខ្ញុំទំលាក់ពីលើគ្រែ
"អូយយយយយ" ក្បាលខ្ញុំបេោកឥដ្ធ ឈឺដល់ហើយ
"ខ្ញុំក្រេាកឡើងអង្អែលក្បាល អេ៊មមីមុខខ្ញុំហើយបើកភ្នែកធំៗ
"រីហ្សា ឯងកើតអីនឹង? មានកន្ទួលសៗពេញនឹង?"
ខ្ញុំយកដៃស្ទាបមុខខ្លួនឯងហើយទៅឆ្លុះកញ្ចក់មើល មុខខ្ញុំមានកន្ទួលសៗពេញ ពេលនៅសាលារៀនមិនមានឯណា ហើុយយយយ ខ្ញុំកើតអី?...
"ឬមួយ..... ឯងកើតអ៊ុតស្វាយ?!"
"ហាស?!! "ខ្ញុំធ្វើភ្នែកស្លឺ...វាមានភាគរយអាចទៅរួចព្រេាះខ្ញុំមិនដែលចេញអ៊ុតស្វាយទេតាំងពីកើតមក
"បានន័យថា....."
"បានន័យថាឯងបានសម្រាកឈប់រៀនរាប់អាទិត្យ ជយោ!! ត្រេកអផងណាពួកមា៉ក..!" មើលវានិយាយ....
"ឯងឆ្កួតទេអី មុខខ្ញុំបែបនេះទៅរៀនមិនកើត អត់បានឃើញមុខបងហ្វីនហើយ....ហីកៗៗ..."
"អុញ...ទៅចឹងទៅ.."
"ឯងត្រូវជួយខ្ញុំណាអេ៊ម" ខ្ញុំស្ទុះចូលទៅអេាបអេ៊មមី យាយនេាះអង្គុញខ្លួនគេច អេាយផ្អៀងខ្លួនទៅទ្វារត្រៀមខ្លួនរត់ពេញទី
"កុំចូលមកវើុយ ខ្្ញុំមិនចង់ឆ្លង់អ៊ុតស្វាយពីឯង"
"ក្រែងយើងជាមិត្តភ្កិគ្នានេាះអី ឯងភ្លេចចម្រៀងរបស់យើងហើយហ? ~មិត្តភក្កិឈឺ ខ្ញុំក៏ឈឺដូចគ្នា មិត្តភក្កិត្រូវនៅជាមួយគ្នាមិនបោះបង់គ្នាចេាល~"
យាយអេ៊មមីកំពុងធ្វើមុខស្លើហើយរំឮកអតីតកាលរបស់យើងទាំងពីរ
"ដូច្នេះឯងត្រូវតែកើតអ៊ុតស្វាយដូចគ្នាដែរ"
"អាយយយយ ខ្្ញុំមិនចង់កើតអ៊ុតស្វាយដូចឯងទេណា នាងរេាគចិត្ត"
និយាយរួចនាងក៏ដាក់មេប្រូចរត់ទៅបាត់.....
៤ថ្ងៃក្រេាយ អាការះរបស់ខ្ញុំប្រសើរឡើង ស្នាមអ៊ុតពងបែកក៏បាត់ទៅបន្តិចម្តងៗ ព្រេាះមា៉ក់រកថ្នាំមកលាបអេាយ ទើបថ្ងៃនេះខ្ញុំចេញមកដើរលេងក្រៅផ្ទះ នៅតាមផ្លូវអ្នកភូមិសុទ្ធតែរាក់ទាក់ខ្ញុំ ព្រេាះមិនបានឃើញមុខគ្នាច្រើនថ្ងៃ ពួកគេស្គាល់ខ្ញុំច្បាស់ ព្រេាះតែខ្ញុំពូកែទំនាក់ទំនង ប្រហែលមានតែបងហ្វីនម្នាក់ទេដែលខ្ញុំមិនហា៊ននិយាយជាមួយ និយាយរួចនឹកដល់បងហ្វីនដល់ហើយ...ខណះដែលកំពុងគិតនេាះ ភ្នែកខ្ញុំក៏ក្រលេកទៅឃើញមនុស្សប្រុសម្នាក់កំពុងឈរនិយាយគ្នាជាមួយអ្នកលក់បន្លែ លក្ខណះដូចកំពុងសួរអ្វីម្យា៉ង ហើយហេតុអីអ្នកលក់បន្លែចង្អុលមកខ្ញុំ?!
អេ! នេាះគឺបងហ្វីនទេតើ គាត់បែរមើលមកខាងនេះហើយញញឹមតិចៗដាក់ខ្ញុំទៀតផង ខ្ញុំក៏ប្រញាប់ទាញមួកពីអាវរងារមកគ្របក្បាល ហើយបែរក្រេាយដើរចេញ
"អូនហេ! អូន!..." គាត់ហៅខ្ញុំ តែពេលនេះខ្ញុំមិនស្អាត (ចាំបានថាពេលណាៗក៏មិនស្អាត) កុំទាន់អាលជួបគ្នាអី...ខ្ញុំដើរគេចគាត់នៅតែដើរតាមខ្ញុំ..មិនដឹងថាគេមករកអ្នកណា...ខ្ញុំរត់គេចបែបមិនគិតជីវិត ពេលចូលផ្ទះបានក៏មានអារម្មណ៍ធូរទ្រូង ព្រមទាំងស្តាយយា៉ងប្រាប់មិនត្រូវ ខ្ញុំមើលតាមបង្អួចកញ្ចក់ឃើញបង ហ្វីន កំពុងតែអើតរកអ្នកណាម្នាក់...ហឹមមម ខ្ញុំបានតែដកដង្ហើមធំ នេះជាលើកទីពីរហើយដែលខ្ញុំមានឱកាសបានធ្វើការស្គាល់ជាមួយបងហ្វីន តែខ្ញុំធ្វើអេាយបាត់បង់ម្តងទៀតទាល់តែបាន។ គាត់ប្រហែលមករកផ្ទះមិត្តភក្កិរបស់គាត់ គាត់ប្រហែលចាំខ្ញុំមិនបានទេ ព្រេាះថ្ងៃនេាះដែលខ្ញុំត្រូវបាល់ចំមុខ ជាលើកដំបូងដែលបងហ្វីន ងាកមកមើលមុខខ្ញុំពេញទាំងពីរភ្នែក តើគាត់មេ៉ចនឹងអាចចាំខ្ញុំបានទៅ...
ខ្ញុំរត់គេចការពិត រួចត្រឡប់មកគេងស្រមៃដល់ទេវបុត្រដែលខ្ញុំទើបរត់គេចអម្បាញ់មិញ ...សីុនដឺរេឡា មានស្បែកជើងកែង តើខ្ញុំវិញមានអ្វី? មុខក៏មិនស្អាត រៀនក៏មិនពូកែ ខ្ញុំគ្មានអ្វីសក្កិសមនឹងគាត់សូម្បីតែបន្តិចឡើយ.....
To be continues ...

No comments :

Post a Comment